


នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក ឡាច ឡិះ ជាអភិបាលរងស្រុកឆែប ខេត្តព្រះវិហារ នៅសាលប្រជុំសាលាស្រុកឆែប។
នៅក្នុងពីធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹង ប្រែងរបស់ លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរឃុំ ភូមិទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ការងារអភិវឌ្ឍន៍នៅមូលដ្ឋាន និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រហូតសម្រេចបានលទ្ធផលល្អប្រសើគួរឱ្យកត់សម្គាល់ ជាពិសេសគឺ ស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសជាតិ យើងរង នូវផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានរបស់កងទ័ពថៃ ក្នុងនាមជាអ្នកទទួលបន្ទុកសមរភូមិ ក្រោយបានខិតខំចូលរួមគាំទ្រ កម្លាំងសមរភូមិមុខ និងជួយដោះស្រាយការស្នាក់នៅ អាហារ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងគិតគូពីសុខុមាលភាពរបស់ប្រជាពលរដ្ឋភៀសសឹក នៅតាម មណ្ឌលសុវត្ថិភាព និងតាមផ្ទះសាច់ញាតិ។
ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ ថ្លែនូវការដឹងគុណូបការៈដ៏ធំធេងបំផុត ចំពោះ វីរកងទ័ពជួរមុខរបស់យើង ដែលបូជាសាច់ស្រស់ឈាមស្រស់ បានពលីកម្ម នៅក្នុងសមរភូមិ និងកំពុង ឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងសូមសម្តែងការដឹងគុណ សម្តេច តេជោ ហ៊ុន សែន ប្រអានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម នាំមកនូវសន្តិភាព ការពារអធិបតេយ្យជាតិ បូរណភាពដែនដី កិត្យានុភាពជាតិ រក្សានូវភាពអត់ធ្មត់ គោរពវិគោលការណ៍ ច្បាប់អន្តរជាតិ ក្នុងការស្វែងរកកា រចរចារដើម្បីសន្តិភាព ផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប។ យើង គ្រប់ៗរូបបេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ ជាមួយរាជរដ្ឋាភិបាល ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃ ក្នុងបុព្វហេតុជាតិមាតុភូមិ។
នៅក្នុងឱកាសនោះ អង្គពិធីបានសម្តែងនូវការអបអរសាទរ ចំពោះ លោក ឡាច ឡិះ ដែល ត្រូវបានក្រសួងមហាផ្ទៃ ផ្ដល់សេចក្ដីទុកចិត្ត តែងតាំងជាអភិបាលរងស្រុកឆែប ដើម្បីបំពេញមុខតំណែងនៅទំនេរ តាមរយៈ សំណើររបស់រដ្ឋបាលខេត្តព្រះវិហារ។
ឯកឧត្តមប្រធានគណៈអធិបតី បានផ្ដាំផ្ញើរ លោកអភិបាលរងស្រុកដែលទើបនឹងទទួលបានមុខតំណែងថ្មីនេះ សូមបន្តបន្ថែមនូវការពង្រឹងការ អនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវខ្ពស់ជាងមុន និងជាអម្រែកមួយបន្ថែមទៀត ក្នុងការ ចូលរួមក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ការងារដឹកនាំ សម្របសម្រួលគ្រប់គ្រងដ្ឋបាលស្រុក ឱ្យកាន់ តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសគឺ ការរៀបចំលក្ខណសម្បត្តិ ជាថ្នាក់ដឹកនាំ ខិតខំ កសាងសមត្ថភាព និងការអភិវឌ្ឍន៍ខ្លួនឱ្យបានពេញលេញ។
មុននឹងបញ្ចប់ ឯកឧត្តមអភិបាលខេត្តបានផ្ដល់នូវអនុសាសន៍ផ្តាំផ្ញើមួយចំនួន ជូនក្រុមប្រឹក្សា គណៈអភិបាល ស្រុក ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរឃុំ ភូមិទាំងអស់ដូចខាងក្រោម៖
- បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបបំពេញការងារ ខ្សែគណនេយ្យភាព ផ្ទៃក្នុង និងទំនាក់ទំនងល្អ រវាងក្រុមប្រឹក្សា គណៈ អភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បណ្ដាអង្គភាពនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការ រួបរួមដោះស្រាយ និងឆ្លើយតបតម្រូវការ ការងារ ឱ្យមានប្រសិទ្ធភាពខ្ពស់។
- សូមយកចិត្តទុកដាក់ រៀបចំផែនការគ្រោះមហន្តរាយ ដើម្បីត្រៀមខ្លួនឆ្លើយតប នានា ក្នុងករណីខ្យល់កន្រ្តាក់ ទឹកជំនន់ ផ្ទុះជំងឺឆ្លង ជាពិសេសសេសគឺ រៀបចំ គ្រប់គ្រងទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីបង្ការករណីបន្ទាន់។
- ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ គោរពខ្សែគណនេយ្យភាព របៀបរបបំពេញកាងារ គោរពវិន័យ និងអនុវត្តតាមសហលក្ខ័ន្តិកៈមន្រ្តីរាជការស៊ីវិល និងលក្ខ័ន្តិកៈបុគ្គិលិករដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានខ្ជាប់ខ្ជួន។
- លើកទឹកចិត្ត ជំរុញផ្សព្វផ្សាយ និងបណ្ដុះវប្បធម៌សន្តិភាព សីលធម៌សង្គម ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការផ្សព្វផ្សាយព័ត៌មាន ឬសកម្មភាព ផ្សេងៗ ក្នុងនាមជាមន្រ្តីមខងារសាធារណៈស្អាតស្អំ ថ្លៃថ្នូរ និងជាគម្រូ។
- ពង្រឹងការអនុវត្ត “គោលនយោបាយភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព” ជាពិសេសគឺ ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់តាមដងផ្លូវ ការងារផ្ដល់សេវានានា រួមទាំងសេវាសាធារណៈ សេវារដ្ឋបាល និងសេវាសង្គម ការអនុវត្តការងារ ផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៅស្រុក និងយន្តការការិយាល័យ ច្រកចេញ ចូលតែមួយនៅឃុំ ឱ្យបានឆាប់រហ័យ តម្លាភាព ជឿជាក់ និងឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នៅទីបញ្ជប់ លោក ឡាច ឡិះ អភិបាលរងស្រុក ដែលទើនទទួលបានមុខតំណែងថ្មីនេះ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យុត្តិធម៌ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ស្រុកឆែបឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។
០២ កញ្ញា ២០២៥







