



អំពីស្ថានភាពប្រជាពលរដ្ឋភៀសសឹក ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ បន្ទាប់ពីមានការប៉ះទង្គិចគ្នា ដែលកងទ័ពសៀមបាន ចូលមកបាញ់ប្រហារលើកងទ័ពកម្ពុជា នៅនឹងលេណដ្ឋាន បណ្ដាលឱ្យស្លាប់ កងទ័ពកម្ពុជា ១រូប នៅចំណុចមុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើឱ្យសភាពការណ៍ មានការប្រឈមមុខដាក់គ្នាតានតឹងកើនឡើង រហូតដល់ការផ្ទះសង្រ្គាមឈ្លានពានពីសំណាក់កងទ័ពសៀម រំលោភបំពានមកលើ កម្ពុជា កាលពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ បណ្ដាល ឱ្យកងទ័ពរង របួស និងបាត់បង់ជីវិតមួយចំនួន ជាពិសេសគឺ មានប្រជាជនភៀសសឹក ចេញពី តំបន់សមរភូមិមកស្នាក់នៅទីតាំងសុវត្ថិភាព ១២.៤០៨គ្រួសារ ស្មើនឹងចំនួន ៤២.២៥០នាក់ ក្នុងនោះ មានទាំងមនុស្សចាស់ជរា ៨៤៥នាក់ ស្រ្តីមានផ្ទៃពោះ ២៥៩នាក់, ជនពិកា ២៦៩នាក់ និងកុមារ ១១.០០២នាក់។
បន្ទាប់ពី ការអនុវត្តបទឈប់បាញ់ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភាព និងសម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចរចារជាមួយភាគីថៃ ក្នុងការស្វែងរកសុខសន្តិភាព ការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយមានសហម្ចាស់ផ្ទះម៉ាឡេស៊ី និងសហរដ្ឋអាមេរិក និងមានការចូលរួមយ៉ាងសកម្មពី សាធារណរដ្ឋប្រជាមានិតចិន ឈានដល់សការឯកភាពលើលក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងបង្កើនទំនាក់ ទំនងកងទ័ពទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ការឯកភាពគ្នារវាងភាគីកម្ពុជា-ថៃ លើលក្ខខណ្ឌមួយចំនួន សំដៅបញ្ចៀសជម្លោះប្រដាប់អាវុធ ការបំផ្លិចបំផ្លាញដោយសង្រ្គាម ការពារអាយុជីវិតមនុស្ស និងត្រួសត្រាយស្ការឡើងវិញនូវសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមព្រំដែនប្រទេសទាំងពីរ។
បន្ទាប់ពីមានបទឈប់បាញ់ខាងលើ មានប្រជាពលរដ្ឋ ភៀសសឹកមានការសាទរយ៉ាងខ្លាំង និងសម្តែងនូវការ សម្ដែងនូវការដឹហគុណនូវគុណូបការៈដ៏ធំធេង សម្តេចតេជោ ប្រធានព្រឹទ្ធសភាព និងសម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងវីរៈកងយោធពលខេរភូមិន្ទ និងកងនគរបាល ជាតិ ដែលបានបូជាលះបង់សាច់ស្រស់ ឈាមស្រស់ ប្រកបដោយឆន្ទៈដ៏ក្លាហានមោះមុត ភក្ដីភាព ក្នុងការបំពេញបេសកកម្មការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋទូតាំងខេត្តព្រះវិហារ ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត , សម្តេចសង្ឃរាជ ទាំង២គណៈ, ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានា រាជធានី ខេត្ត និងសប្បុរសជនទាំងអស់ ដែលជានិច្ចកាល តែងគិតគូ យកចិត្តទុកដាក់ជាប់ជាប្រចាំ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាជនយើង ដែលរស់នៅ តាមបណ្តាយព្រំដែន ជាពិសេសគឺ តែងតែអញ្ជើញមក សួរសុខទុក្ខ និងឧបត្ថម្ភគាំទ្រ សម្ភារ ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងទៀត ដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែល ស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារទាំង ១៥ទីតាំង និងផ្ទះបងប្អូនសាច់ញាតិ លើ ៧ក្រុង ស្រុក ក្នុងខេត្តព្រះវិហារ។
ដោយគិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ដែលបានវិលត្រឡប់ទៅកាន់លំនៅឋានវិញតាមបណ្តាឃុំ ក្នុងស្រុកជាំក្សាន្ត ចំនួន ៩៧៨គ្រួសារ ស្មើនឹង ៤,១២៤នាក់/ស្រី ១,៤៦៩នាក់ សរុបបូកយោងចំនួន ១,៥៦៩គ្រួសារ ស្មើនឹង ៦,៥៦៣នាក់/ស្រី ២,៧៥៧នាក់ស្មើនឹង ១៣%។
ចំណែកប្រជាពលរដ្ឋដែលមិនទាន់បានត្រឡប់ទៅមូលដ្ឋានវិញ កំពុងបន្តស្នាក់នៅតាមទីតាំងមានសុវត្ថិភាព ទាំង ១៥ទីតាំង និងផ្ទះបងប្អូនសាច់ញាតិ លើ ៧ក្រុង ស្រុក សរុបចំនួន ១០,៨៣៩គ្រួសារ ស្មើនឹងចំនួន ៣៥,៦៨៧នាក់/ស្រី ១៨,៣៤៦នាក់ ក្នុងនោះ៖
- ស្រុកគូលែន ៣ទីតាំង មានប្រជាពលរដ្ឋចំនួន ៥,៥១៧គ្រួសារ ស្មើនឹង ១៨,៩៩៤នាក់/ ស្រី ៩,៩៧៤នាក់ក្នុងនោះ៖
- វត្តពោធិ៍៥០០០ដើម ចំនួន ៤,១៥៨គ្រួសារ ស្មើនឹង ១៤,៥១១នាក់ / ស្រី ៧,៩៤៦នាក់។
- វត្តឧត្តរគិរីទួលអណ្តែត ចំនួន ៨២៣គ្រួសារ ស្មើនឹង ២.៥៤៥នាក់/ស្រី ១,៤៩២នាក់។
- វត្តត្រាវគៀត ចំនួន ៥៣៦គ្រួសារ ស្មើនឹង ១,៩៣៨នាក់/ស្រី ៩នាក់។
- ស្រុកឆែបចំនួន ៤ទីតាំង៖ មានប្រជាពលរដ្ឋចំនួន ១,១២៧គ្រួសារ ស្មើនឹង ៣,៦៣៩នាក់/ ស្រី ១,៧៦៩នាក់ ក្នុងនោះ៖
- វត្តកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ចំនួន ២៩៤គ្រួសារ ស្មើនឹង ១,២១៦នាក់/ ស្រី ៤៣៤នាក់។
- វត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ចំនួន ២៩៨គ្រួសារ ស្មើនឹង ៨៦៦នាក់/ស្រី ៤២៥នាក់
- វត្តដងផ្លិត ឃុំឆែបពីរ ចំនួន ១៥៤គ្រួសារ ស្មើនឹង ៤៤២នាក់/ស្រី ២៣៦នាក់។
- វត្តឆែប ចំនួន ៣៨១គ្រួសារ ស្មើនឹង ១,១១៥នាក់/ស្រី ៦៧៤នាក់។
- ស្រុកត្បែងមានជ័យ ៦ទីតាំង មានប្រជាពលរដ្ឋចំនួន ១,៩២០គ្រួសារ ស្មើនឹង ៥,៨២១នាក់/ស្រី ៣,០៧៦នាក់ ក្នុងនោះ៖
- វត្តពោធិកែវមានជ័យ ឃុំពោធិ៍ ចំនួន ៥៨០គ្រួសារ ស្មើនឹង ១,៤៨៥នាក់/ស្រី ៧៩៣នាក់។
- វត្តទួលឧត្តម ឃុំប្រមេរ ចំនួន ១១៨គ្រួសារ ស្មើនឹង ៤៤៩នាក់/ស្រី ២៦២នាក់។
- វត្តពើងព្រះគោ ឃុំឈានមុខ ចំនួន ៣៣៨គ្រួសារ ស្មើនឹង ៩៨៧នាក់/ស្រី ៥៣៧នាក់។
- វត្តពើងនាគ ឃុំឈានមុខ ចំនួន ២១១គ្រួសារ ស្មើនឹង ៦៩៤នាក់/ស្រី ៣៣៤នាក់។
- វត្តពើងអង្កាម(បាក់កាំ) ឃុំឈានមុខ ចំនួន ៥៨០គ្រួសារ ស្មើ ១.៩៥០នាក់/ស្រី ៩៩៥នាក់។
- វត្តព្រះលាន ឃុំព្រះឃ្លាំង ចំនួន ៩៣គ្រួសារ ស្មើនឹង ២៥៦នាក់/ស្រី ១៥៥នាក់។
- ក្រុងព្រះវិហារ ២ទីតាំង មានប្រជាពលរដ្ឋចំនួន ៨៧៧គ្រួសារ ស្មើនឹង ២,៩៦៦នាក់/ ស្រី ១,២៣១នាក់ ក្នុងនោះ៖
- វត្តប៉ាលហាល សង្កាត់ប៉ាលហាល ចំនួន ៣៨៤គ្រួសារ ស្មើនឹង ១,២២១នាក់/ស្រី ៦៣៥នាក់។
- វត្តគីឡូលេខ៨ សង្កាត់ប៉ាលហាល ចំនួន ៤៩៣គ្រួសារ ស្មើនឹង ១,៧៥៤នាក់/ស្រី ៥៩៦នាក់។
- ស្នាក់នៅតាមផ្ទះបងប្អូន សាច់ញាតិ និងមិត្តភ័ក្រ ៖ មានប្រជាពលរដ្ឋចំនួន ១,៣៩៨គ្រួសារ ស្មើនឹង ៤,២៥៨នាក់/ស្រី ២,២៩៦នាក់ ក្នុងនោះ៖
- ស្រុកសង្គមថ្មី ចំនួន ៨៧គ្រួសារ ស្មើនឹង ៣១០នាក់/ស្រី ១៦៩នាក់។
- ស្រុកជ័យសែន ចំនួន ១២គ្រួសារ ស្មើនឹង ៣៥នាក់/ស្រី ២៤នាក់។
- ក្រុងព្រះវិហារ ចំនួន ៨៦៧គ្រួសារ ស្មើនឹង ២,៥៣៤នាក់/ស្រី ១,៣២៩នាក់។
- ស្រុករវៀង ចំនួន ៤៣២គ្រួសារ ស្មើនឹង ១,៣៧៩នាក់/ស្រី ៧៧៤នាក់។
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ មានគណៈប្រតិភូ និងក្រុមការងារ សប្បុរសជននានា បានមកចុះសួរសុខទុក្ខតាមទីតាំងមណ្ឌលសុវត្ថិភាព ក្នុងនោះ៖
- ឯកឧត្តម ចែម វីឌ្ឍ៉ា ប្រធានគណ:កម្មការ កិច្ចការបទេស សហប្រតិបត្តិការ អន្តរជាតិ និងព័ត៌មាននៃ ព្រឹទ្ធសភា បាននាំយកអំណោយជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព វត្តប៉ាលហាល ចំនួន ៤០០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន មី ៦កញ្ចប់, អំបិល ១កញ្ចប់, ម្ទេស ១កញ្ចប់, ម្រេច ១កញ្ចប់, ប៊ីចេង ១កញ្ចប់, សៀង ១ដប, ប្រេងឆា ១ដប, ប្រេងខ្យង ១ដប, ខ្ទឹមស ១គ.ក និងថវិកា ១ម៉ឺនរៀល។
- លោក ថុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល និង ក្រុមការងារ បាននាំយក អំណោយមកផ្តល់ជូននៅក្នុងមណ្ឌលសុវត្ថិភាពវត្តពើងនាគ ឃុំឈានមុខ ស្រុក ត្បែងមានជ័យ ក្នុងនោះ៖
- ជូនជនភៀសសឹកចំនួន ២០០គ្រួសារ/ក្នុង ១គ្រួសារទទួលបាន អង្ករ ១បេ, ទឹកសុទ្ធ ១កេស, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ភួយ ១, ក្រមា ១ និងថវិកា ២ម៉ឺនរៀល។
- មណ្ឌលសុវត្ថិភាព រួមមាន៖ ទឹកក្រូច ៥០កេស, ស្ករគ្រាប់ ២កេស និងកន្ទេល ២២។
- ព្រះចៅអធិការវត្តកងត្រង់ណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដែលបាននាំយក អំណោយសប្បុរសធម៌ និងគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសារភៀសសឹកចំនួន ៣០០គ្រួសារ នៅមណ្ឌល សុវត្ថិភាព វត្តឧត្តរគីរីទួលអណ្តែត ឃុំថ្មី ស្រុកគូលែន។
- លោកស្រី ផន ច័ន្ទវាសនា តំណាងអង្គការ TPO បានផ្តល់សាច់គោចំនួន ០.៥គ.ក ដល់គ្រួសារភៀសសឹក ក្រុមការងារ និងអ្នកស័្មគ្រចិត្តចំនួន ១០០០គ្រួសារ នៅមណ្ឌលសុវត្ថិភាព វត្តឧត្តរគីរី ទួលអណ្តែត ឃុំថ្មី ស្រុកគូលែន។ ក្រុមការងារអង្គការគាំពារទ្រទ្រង់សហគមន៍ខ្ញុំ និងក្រុមហ៊ុន អាយ អឹមភែរីល អ៊ិនធើ ណេសិនណល គ្រុប បាននាំយកអំណោយចំនួន ២៥៣កញ្ចប់/ ក្នុង១កញ្ចប់ រួមមាន អង្ករ១០គីឡូក្រាម, ទឹកសុទ្ធ ៦ដប, មី ៦កញ្ចប់, ត្រីខ ២កំប៉ុង, ទឹកផ្លែឈើ ២កំប៉ុង, ភួយ២ និង ខោអាវ១កញ្ចប់ មកផ្តល់ ជូនប្រជាពលរដ្ឋ ភៀសសឹកចំនួន ២៥៣គ្រួសារ នៅមណ្ឌលវត្តពោធិ៍កែវមានជ័យ ឃុំឈានមុខ ស្រុកត្បែង មានជ័យ។
- ព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណកិត្តិយស និងជាព្រះមេគណខេត្តស្វាយរៀង នៃគណៈមហានិកាយ បានដឹកនាំគណៈព្រះថេរានុត្ថេរ និងសប្បុរជន នាំយកអំណោយជាច្រើនមុខ សម្រាប់ជូនដល់កងទ័ពដែលឈរជើងនៅសមរភូមិជួរមុខ រួមមាន ៖ ម៉ូតូ ៧គ្រឿង, អង្ករ ៧តោន, បាយក្តាំងបំពង ១០០០កញ្ចប់, អំបុក ៤,៥០០កំប៉ុង, មី ១,៥០០កេស, អន្សម ២០០០, នំជៀល ១០០០, ត្រីខ ៤កេសធំ, ក្រមា ១៥០, អាវភ្លៀង ១០០, ទឹកដោះគោកូនក្មេង ២០កេស, ភេសជ្ជៈ ៧០កេស, ទឹកបរិសុទ្ធ ១៥០កេស និង ១៩៥០យួរ ព្រមទាំងសម្ភារ និងថវិកាមួយចំនួនទៀត ពិធីដ៏មានអត្ថន័យនេះត្រូវបានប្រារព្ធឡើងនៅវត្ត ប្រាសាទគោរបេង ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
- ផលប៉ះពាល់ និងខូចខាត ដោយសាសង្រ្គាមឈ្លានពាននេះ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥៖
- កងទ័ពកម្ពុជារងរបួស និងពុលអាវុធគីមី(ផ្សែងពុល)ដែលភាគីសៀមបានបាញ់មកលើ បានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យសរុបចំនួន ៥២៨នាក់/ស្រី ០៣នាក់ ក្នុងនោះ ជាសះស្បើយចំនួន ៣៦០នាក់/ស្រី ០៣នាក់, បញ្ជូនបន្តចំនួន ៦២នាក់ និងកំពុងសម្រាកព្យាបាល ១០៦នាក់។
- សាលាគ្រប់កម្រិតសរុបចំនួន ៩៧កន្លែងបានបិទទាំងស្រុង ក្នុងនោះ៖ ស្រុកជាំក្សាន្ត ចំនួន ៨១កន្លែង និងស្រុកគូលែនចំនួន ១៦កន្លែង។
- មន្ទីរពេទ្យបង្អែក ១កន្លែង និងមណ្ឌលសុខភាព ១២កន្លែង នៃស្រុកជាំក្សាន្ត បានបិទ។
- រង្វង់មូលបុស្បុករូបសំណាក់លោកតាអ៊ុំ (ខូចខាតទាំងស្រុង) ស្ថិតនៅលើច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។
- ផ្សារអានសេះ និងទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ អានសេះត្រូវបានបំផ្លាញ ខូចខាត ទាំងស្រុង ស្ថិតនៅលើច្រកទ្វារព្រំដែនអន្តរជាតិអានសេះ។
- ខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន ២ខ្នង ស្ថិតក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត។
- ខូចខាតទីបញ្ជាការវរសេនាតូច៣៩៤ នៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩។
- ខូចខាតវត្តកែវសិក្ខាគិរីស្វារៈ និងតួប្រាង្គប្រាសាទព្រះវិហារមួយចំនួន នៅក្នុងតំបន់ ភ្នំប្រាសាទព្រះវិហារ។
- ខូចខាតចិញ្ចើមផ្លូវខេត្តចំនួន ៤ទីតាំង ត្រូវបានគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចំ។
- ខូចខាតដំបូលអគារសិក្សាចំនួន ២ខ្នង ក្នុងនោះ៖ នៅសាលាបឋមសិក្សាមរកត ០១ខ្នង និងតេជោបុស្សស្បូវ ០១ខ្នង(នៅតំបន់មុំបី)។
- ដំណោះស្រាយ៖
- អាជ្ញាធរខេត្ត ស្រុក មន្ទីរ អង្គភាព បានរៀបចំផ្តល់ជូនប្រជាពលរដ្ឋដែលមកស្នាក់តាម ទីតាំងសុវត្ថិភាពរួមមាន៖ រៀបចំប្រព័ន្ធទឹក, បណ្តាញភ្លើង, បន្ទប់ទឹក, ក្រុមគ្រូពេទ្យ, ជម្រកស្នាក់នៅ, និង សម្ភារប្រើប្រាស់ផ្សេងៗទៀតមួយចំនួនទៀត។
- ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្តមួយចំនួន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង សប្បុរសជននានា បាននាំយកអំណោយជាគ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ចែកជូន ប្រជាពលរដ្ឋដែលមកស្នាក់នៅមណ្ឌលសុវត្ថិភាពគ្រប់ទីតាំង និងតាមផ្ទះនៅបណ្តាក្រុង ស្រុកទូទាំងខេត្ត។
























