គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

កិច្ចប្រជុំពិភាក្សារការងាររវាងគណៈកម្មការទី១០ នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្តព្រះវិហារ ស្ដីពីការប្រឆាំងអំពើពុករលួយ

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូ នៃគណៈកម្មការអង្កត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះវិហារ ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តច្បាប់ស្ដីពី «ការប្រឆាំងអំពើពុករលួយ»​ និងការអភិវឌ្ឍន៍មូលដ្ឋានក្នុងខេត្តព្រះវិហារ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ ដឹកនាំ គណៈប្រតិភូ អញ្ជើញមកបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដែលដំណើរបំពេញបេសកកម្មដ៏មានសារសំខាន់នេះ គឺបាន ស បញ្ជាក់ឱ្យឃើញនូវ ការគិតគូរ និងយកចិត្តទុក ដាក់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសគឺ យកចិត្តទុកដាក់តាមដានការអនុវត្តច្បាប់ និងគោលនយោបាយនានា តាមវិស័យជាសមត្ថកិច្ច ព្រមទាំងវឌ្ឍនភាព បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការបោសសម្អាត និងប្រឆាំងអំពើពុករលួយនៅថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានធ្វើការបេជ្ញាចិត្ក្នុងនាមឱ្យរដ្ឋបាលខេត្ត កងកម្លាំងទាំង៣ មន្ទីរ អង្គភាព និងក្រុង ស្រុកទាំងអស់ ក្នុងការទប់ស្កាត់ និងប្រឆាំងដាច់ខាតនូវអំពើ ពុករលួយគ្រប់ទម្រង់ ដោយពង្រឹងស្ថាប័ន លើកកម្ពស់អភិបាលកិច្ចល្អ ធានាបាននូវតម្លាភាព គណនេយ្យភាព និងនីតិរដ្ឋនៅក្នុងគ្រប់ស្ថាប័ន អង្គភាពតាមរយៈ ពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យការអនុវត្តការងារក្នុងអង្គភាព, ពង្រឹងការអនុវត្តតួនាទីភារកិច្ច, ពង្រឹងការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព តម្លាភាព សុច្ចរិត និងគណនេយ្យភាព, ពង្រឹងការផ្ដល់សេវាសាធារណៈ, លើកកម្ពស់វប្បធម៌ស្អាតស្អំនៅស្ថាប័ន អង្គភាព សហគមន៍ និង ទាំងវិស័យសាធារណៈ និងឯកជន។

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំរដ្ឋបាលសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន/អនុប្រធាន មន្ទីរអង្គរភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

២២ កក្ដដា ២០២៥