


ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសិស្សានុសិស្សប្រមាណជិត ៣០០នាក់ នៃវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ត និងវិទ្យាស្ថាន ព្រមទាំងលើកទឹកចិត្តបុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការសិក្សា និងបណ្ដុះបណ្ដាលខ្លួន។
ពិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែកធ្វើឱ្យបរិយាកាសកាន់តែមានភាពស្និទ្ធស្នាល និងបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តចំពោះវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការគាំទ្រ និងលើកកម្ពស់វិស័យអប់រំឱ្យកាន់តែរីកចម្រើន ដើម្បីរួមចំណែកដល់ការកសាងសង្គមជាតិមួយដ៏រឹងមាំ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។
១៩ កក្ដដា ២០២៥





