គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

វេទិកាពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍នានាក្នុងខេត្តព្រះវិហារ

រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងខេត្តព្រះវិហារ ស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តព្រះវិហារ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍នានា ដែលបានចូលរួមកិច្ចសហប្រតិបត្តិការ និងសហការ គាំទ្រ រដ្ឋបាលខេត្តព្រះវិហារ ក្នុងការងារមនុស្សធម៌ គ្រោះមហន្តរាយ កិច្ចការ អភិវឌ្ឍន៍មូលដ្ឋាន និងវិស័យនានាជាច្រើនទៀត។ ជាក់ស្តែង កន្លងមកយើងបានឃើញពី លទ្ធផលជាច្រើនដែលកើតចេញពី ភាពជាដៃគូរបស់យើង ដូចជាការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ, ការជួយនៅមណ្ឌល សុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម និងការជួយគាំទ្រដល់កម្មវិធី អប់រំអនាម័យ, អាហារូបត្ថម្ភ, សុខភាពមាតា និងទារក នៅតាម សហគមន៍ជាដើម ជាពិសេស គឺបានសហការក្នុងការរៀបចំ វេទិកាពិគ្រោះយោបល់នេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងកិច្ច សហការរវាងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍ ជាមួយនឹងរដ្ឋបាលខេត្តព្រះវិហារ។

តាមរយៈការរៀបចំវេទិកានេះឡើង ក៏ជាឱកាស នៃការបង្ហាញនូវ លទ្ធផលដែលបានអនុវត្ត និងពិភាក្សាគ្នាត្រង់ទៅត្រង់មក ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ ប្រកបដោយបរិយាបន្ន និង សាមគ្គីភាព រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល សមាគម សហគមន៍។

តាមរយៈការរៀបចំវេទិកានេះឡើង ក៏ជាឱកាស នៃការបង្ហាញនូវ លទ្ធផលដែលបានអនុវត្ត និងពិភាក្សាគ្នាត្រង់ទៅត្រង់មក ដើម្បី ស្វែងរកដំណោះស្រាយរួមមួយ ក្នុងគោលដៅលើកកម្ពស់កិច្ចសហ ប្រតិបត្តិការ ក្នុងភាពជាដៃគូ ប្រកបដោយបរិយាបន្ន និង សាមគ្គីភាព រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល សមាគម សហគមន៍។

វេទិកា​​នេះ​ បានចូលរួមផ្លាស់ប្តូរ​ព័ត៌មាន​ និងបទពិសោធន៍​ អំពី​សកម្មភាព​ និងគម្រោង​នានា​ដែលកំពុង​អនុវត្តន៍ និងអាចឈានទៅកំណត់​បញ្ហា​ប្រឈម​រួម និងស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព និងពង្រឹង​យន្តការ​សម្រប សម្រួល​ និងភាពជាដៃគូ​ឱ្យកាន់តែ​តម្លាភាព​ និងទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ ព្រះទាំងអាចនឹងដាក់បញ្ចូលបន្ស៊ីគ្នានូវ​ផែនការ​សកម្មភាព​រួម​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​ របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ផងដែរ។

រដ្ឋបាលខេត្ត​ព្រះវិហារ​ ក៏បានកំណត់នូវទិសដៅក្នុងការ​បន្តពង្រឹង​កិច្ចសហការ​យ៉ាងជិតស្និទ្ធ​ និងផ្តល់​ការគាំទ្រ​ពេញទំហឹង​ដល់​អង្គការ ​មិនមែនរដ្ឋាភិបាល​ សមាគម​ និងសហគមន៍​ទាំងអស់​ ដើម្បី​ធានាថា ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំងអស់គ្នា​នឹងទទួល បាន​ផ្លែផ្កា​ជាទីគាប់ចិត្ត។ យើង​រីករាយ​ស្វាគមន៍​រាល់​មតិ​យោបល់​ស្ថាបនា​ និងសំណូមពរ​នានា ​ពីសំណាក់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ ដើម្បី​រួមគ្នា​កែលម្អ​ និងពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់យើង​បន្ថែម​ទៀត