


ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ប្រធាន កិត្តិយសសាខាសមាគមនារីកម្ពុជា អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាដែលត្រូវបានជួសជុល និងសាងសង់ជាថ្មី ១ខ្នង ២បន្ទប់ នៅសាលាបឋមសិក្សាកំពង់ព្រះឥន្ទ ស្ថិតក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ពិធីនេះមានការចូលរួមពីសំណាក់ សាខា អនុសាខាសមាគមនារីកម្ពុជា ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នឹងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
១៤ កក្ដដា ២០២៥
















