
កម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ (ក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិតផត) ដែលមានចំនួនប្រជាពលរដ្ឋបានពិនិត្យ និងព្យាបាលសរុប ៤,៨២៦នាក់ ស្មើនឹង ៩,៤៨០ករណី។
សកម្មភាពនេះ គឺពិតជាបានជួយសម្រាល និងដោះស្រាយនូវទុក្ខលំបាកយ៉ាងច្រើនជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ របស់នៅទូទាំងខេត្តព្រះវិហារ ក៏ដូចជាក្នុងប្រទសកម្ពុជា ដោយមិនប្រកាន់ ជាតិសាសន៍ និន្នាការនយោបាយ ឬពណ៌សម្បុរឡើយ ។ សុភាសិតខ្មែរលើកឡើងថា “ បានផឹកទឹក ឱ្យនឹងដល់ប្រភព បានជ្រកម្លប់ ឱ្យនឹកដល់អ្នកដាំដើម ” ប្រជាជនកម្ពុជាទាំងអស់គ្នា ចងចាំជានិច្ចនូវគូណូបការៈដ៏ធំធេងរបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច ធិបតី នាយករដ្ឋមន្រ្តៃ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងបានប្តេជ្ញា បន្តគាំទ្រ ការពារ និងលើកកម្ពស់ តួនាទី និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាជន និងប្រទេសជាតិ ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីដឹកនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ទាំងនៅដំណាក់កាលបច្ចុប្បន្ននេះ និងបន្តទៅមុខជានិរន្តរ៍។
























