

មោទកភាពជាតិ “បូជនីយដ្ឋានចងចាំ នៃកម្ពុជា” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក!
រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធី អបអរសាទរយ៉ាងមហោឡារិកចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៃការចុះបញ្ជី “បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំលេីកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ពិធីនេះប្រព្រឹត្តិទៅនៅបរិវេណសួនច្បារមុខសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព ព្រះសីមាវិជិត ឡុង សុមុនី ព្រះមេគណខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការចំណុះរដ្ឋបាលសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងយុវនារីយ៉ាងច្រេីនកុះករ ពោរពេញដោយបរិយាកាស រីករាយ រំលេចដោយសំឡេងទូងស្គរ អបអរសាទរយ៉ាងទ្រហឹងអឺងកង ដែលជា និមិត្តរូប នៃសន្តិភាព និងការផ្សះផ្សាជាតិ ដែលកម្ពុជាទទួលបាន។
១៣ កក្កដា ២០២៥








