គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

ប្រជាពលរដ្ឋចំនួន ១៨០គ្រួសារ ដែលជម្លៀសខ្លួនពីតំបន់ដែលមានហានិភ័យស្ថិតក្នុងស្រុកជាំក្សាន្ត បានទទួលអំណោយពីអង្គការអាដ្រា

តំណាងអង្គការអាដ្រា ដឹកនាំដោយ លោក រ័ត្ន រម្យនា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់មកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ១៨០គ្រួសារ ដែលបានជម្លៀសខ្លួនពីតំបន់ដែលមានហានិភ័យ ស្ថិតក្នុងស្រុកជាំក្សាន្ត មកស្នាក់នៅបណ្ដោះអាសន្ននៅវត្តពោធិ៍ ៥០០០ ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន តំណាងនិងក្រុមការងារអង្គការអាដ្រាជាច្រើនរូបទៀត។

អំណោយជាសម្ភារៈនាំយកមកជូន រួមមាន ក្នុងមួយគ្រួសារ ទទួលបាន៖ តង់២ មុង២ ថ្នាំបាញ់មុស២កំប៉ុង ចប១ និងពិល១។

១១ កក្កដា ២០២៥