
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងព្រះវិហារ បានសហការជាមួយរដ្ឋបាលសង្កាត់ប៉ាលហាល និងសង្កាត់កំពង់ប្រណាក ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ០៦ គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅភូមិភារកិច្ច ភូមិទំនប់ សង្កាត់ប៉ាលហាល និងភូមិថ្មី នៃសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។





