គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

” ទិវារំលឹកគុណលោកឪពុកអ្នកម្ដាយ ” ត្រូវបានរៀបចំឡើងដោយគម្រោង យើងរួមគ្នា របស់អង្គការអាដ្រា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ

«ទិវារំលឹកគុណលោកឪពុកអ្នកម្ដាយ» បានរួមចំណែកដ៏សំខាន់ក្នុងការបំផុសស្មារតីយុវជន អោយចេះដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់មាតាបិតា!

គម្រោងយើងរួមគ្នា នៃអង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ រួមនិងអាជ្ញាធរឃុំម្លូព្រៃមួយ បានរៀបចំទិវារំលឹកគុណលោកឪពុកអ្នកម្ដាយ ក្នុងគោលបំណងដើម្បីបំផុសស្មារតីកូនៗជាយុវសិស្សឱ្យចេះដឹងគុណ និងតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកឪពុក អ្នកម្ដាយ នៅវិទ្យាល័យម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។

ពិធីនេះរៀបចំឡេីងដោយមានការឧបត្ថម្ភគាំទ្រពីមូលនិធិសាកលកាណាដា និងអង្គការអាដ្រាកាណាដា ក្រោមអធិបតីភាពលោកស្រី គឹម គន្ធារីន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លឹម សារេត តំណាងអង្គការអាដ្រា អាជ្ញាធរមូលដ្ឋាន ការិយាល័យអប់រំ ស្រុក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតា បិតាសិស្សយ៉ាងច្រេីនកុះករ។

១០​ កក្កដា​ ២០២៥