គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

ក្រុមហ៊ុន មិត្តហ្វូន ប្រចាំប្រទេសកម្ពុជា បានបរិច្ចាគសម្ភារសិក្សាដល់សិស្ស ភៀសខ្លួន ឱ្យបានបន្ដការសិក្សាក្នុងគ្រា ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងជំរុំសុវត្ថិភាព វត្តពោធិ​ ៥០០០ដើម

ក្រុមហ៊ុនមិត្តហ្វូន ប្រចាំប្រទេសកម្ពុជា បាន ចាត់អោយ តំណាងរបស់ខ្លួន នាំយកសម្ភារៈសិក្សាជាច្រើន មកប្រគល់ជូនដល់សិស្សានុសិស្សដែលបានជម្លៀសខ្លួនពីតំបន់ងាយរងហានិភ័យក្នុងស្រុកជាំក្សាន្ត កំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងវត្ត ពោធិ៥០០០ ដើម ស្ថិតក្នុងភូមិ គូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន​ ខេត្តព្រះវិហារ ដេីម្បីបានបន្តការសិក្សានៅទីនេះផងដែរ។

ការបរិច្ចាគសម្ភារសិក្សាទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ទឹកចិត្តជ្រះថ្លា របស់ ក្រុមហ៊ុន ដែលតែងតែយកចិត្តទុកដាក់ និង ចូលរួមលើកកម្ពស់ចំពោះ សារៈសំខាន់នៃធនធានមនុស្ស។​ បន្ថែមពីនេះ សបញ្ជាក់ឱ្យឃើញពីការរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមរំលែកនូវទុក្ខលំបាក និងក្តីកង្វល់របស់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន ពិសេសរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

១០​ កក្កដា​ ២០២៥