

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) ស្រុកគូលែន បានចុះធ្វើការអប់រំស្តីពីការរស់នៅប្រចាំថ្ងៃ ការថែទាំសុខភាព និងអនាម័យ ដល់ស្រ្តីមានផ្ទៃពោះ និងកុមារ នៅតាមទីកន្លែងស្នាក់នៅរបស់ពួកគាត់ផ្ទាល់។
សកម្មភាពនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងសុខុមាលភាពរបស់ស្រ្តីមានផ្ទៃពោះ និងកុមារក្នុងសហគមន៍ តាមរយៈការផ្តល់ចំណេះដឹងសំខាន់ៗអំពីវិធីសាស្រ្តថែទាំសុខភាពបឋម និងអនាម័យផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ។ គ.ក.ស.ក ស្រុកគូលែន ប្តេជ្ញាបន្តសកម្មភាពបែបនេះ ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពមាតា និងទារក ព្រមទាំងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងពេលរស់នៅជាបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។
០៩ កក្កដា ២០២៥








