គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះជួបសំណេះសំណាល នាំយកអំណោយ និងពិនិត្យមើលស្ថានភាពនៃការបង្រៀន និងរៀននៅ មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

សិស្សជាង ៦០០នាក់ ដែលបានជម្លៀសខ្លួនមកជាមួយឪពុកម្តាយពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកកាន់មណ្ឌលសុវត្ថិភាពនេះ បានបន្តការសិក្សាដោយប្រើប្រាស់បន្ទប់រៀនចំនួន ៦ នៅសាលាបឋមសិក្សារបស់វត្ត ដោយបែងចែកជាពីរពេល គឺពេលព្រឹក និងពេលរសៀល។

ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមបានពិភាក្សាជាមួយគ្រូបង្រៀន និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យអំពីដំណើរការអប់រំ និងបញ្ហាប្រឈម។ ឯកឧត្តមបានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ ក្នុងការធានាប្រសិទ្ធភាពនៃការអប់រំសម្រាប់សិស្សានុសិស្សនៅតំបន់ងាយរងគ្រោះ និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួង និងអាជ្ញាធរមូលដ្ឋានដើម្បីពង្រឹងសេវាកម្មអប់រំ។

០៩ កក្កដា ២០២៥