គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

រដ្ឋបាលឃុំដោះស្រែ ស្រុកជាំក្សាន្ត បានដឹកនាំប្រជាជន ចូលរួមជួសជុលផ្លូវលំ ដែលខូចខាតដោយជំនន់ទឹកភ្លៀងហូរច្រោះដាច់

រដ្ឋបាលឃុំរំដោះស្រែ ស្រុកជាំក្សាន្ត បានកៀរគរបងប្អូនប្រជាពលរដ្ឋជួសជុលផ្លូវក្រាលគ្រួសក្រហម ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ប្រវែង ២0ម៉ែត្រ (ចំណុចអូរជ្រៅ)។

មានការចូលរួមពីប្រជាប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ១៥០នាក់ ប្រើប្រាស់គោ យន្តកន្ត្រៃ ៨០គ្រឿង ត្រាក់ទ័រ៣គ្រឿង គ្រឿងចក្រកាយដី១គ្រឿង។

ប្រើបាស់ថវិកាសរុប ២,៣៣០,០០០៛ ក្នុងនោះ ថវិការដ្ឋបាលឃុំ ចំនួន ១,០០០,០០០៛ និងថវិកា សប្បុរសជនចំនួន ១,៣៣០,០០០៛៕

៩ ខែកក្កដា ឆ្នាំ២០២៥