
ដើម្បីពង្រឹងការអនុវត្តលក្ខណៈសម្បត្តិទាំង ៧ចំណុច សម្ដៅធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លក្ខណសម្បត្តិទាំង៧ចំណុចរបស់ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរួមមាន៖
១. ផ្តល់សេវាសាធារណៈ ជាពិសេសរសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ។
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព។
៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព ។







ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់ជូននូវវិទ្យុទាក់ទងមួយចំនួន ដល់រដ្ឋបាលស្រុកឆែប រដ្ឋបាលឃុំទាំង៨ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ជាមួយគ្នានេះក៏មានការជួយតម្លេីង Repeater នៅតាមបណ្តាឃុំនីមួយៗ សម្រាប់ប្រជាការពារភូមិ បានប្រេីប្រាស់ អាយកូម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងបង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពរលូន ឆាប់រហ័ស និងទាន់ពេលវេលា។