គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

កំណើននៃសិស្សនិទ្ទេសA ជាក្តីសង្ឃឹមថ្មីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៤ ចំនួន ២,២២៥នាក់។

បេក្ខជនដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ០៨ តុលា ២០២៤ មានចំនួន ១០៦,៣៥១នាក់ ស្មើនឹង ៧៩% នៃបេក្ខជនមកប្រឡងសរុប ដែលភាគរយបេក្ខជនប្រឡងជាប់ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧២%។

ក្នុងខេត្តព្រះវិហារមានបេក្ខជនចំនួន ១,៨២០នាក់ បានប្រឡងជាប់ចំនួន ១,៥៦៦នាក់ ស្រី ៩៥៩នាក់ ក្នុងនោះជាប់និទ្ទេស A ចំនួន ៦នាក់។

កំណើនសិស្សនិទ្ទេស A ដែលកើនឡើងជារៀងរាល់ឆ្នាំនេះ បង្ហាញឱ្យឃើញពីការកែលំអប្រព័ន្ធអប់រំ ក៏ដូចជាការ ខិតខំប្រឹងប្រែងរបស់សិស្ស គ្រូបង្រៀន អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ទាំងនេះមិនត្រឹមតែជាមោទកភាពរបស់គ្រួសារ សាលារៀន និងសង្គមជាតិប៉ុណ្ណោះទេ ថែមទាំងជាក្តីសង្ឃឹមថ្មីសម្រាប់ការអភិវឌ្ឍប្រទេសជាតិទៀតផង។

២៣ ធ្នូ ២០២៤